បរធនបាលកិច្ចអចលនទ្រព្យ (Real Estate Trust) មានន័យថា ម្ចាស់អចលនវត្ថុផ្តល់ទំនុកចិត្ត ហើយប្រគល់អចលនទ្រព្យរបស់គាត់ ទៅឱ្យក្រុមហ៊ុនបរធនបាលកិច្ច ដើម្បីទទួលបានការវិនិយោគប្រកបដោយចិរភាព។
ក្រុមហ៊ុន ហាវត្រាស កាភីថល អិនវេសមិន ខូអិលធីឌី មានឯកទេសក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ ការគ្រប់គ្រងអចលនទ្រព្យ និងការវិនិយោគ។ យើងអភិវឌ្ឍ និងគ្រប់គ្រងអចលនទ្រព្យដែលបានប្រគល់ឱ្យប្រកបដោយប្រសិទ្ធភាព និងចែកចាយប្រាក់ចំណេញទាំងអស់ដល់ម្ចាស់អចលនទ្រព្យ។
បុគ្គលិក យើង ភាគច្រើនគឺជាអ្នកជំនាញដែលមានបទពិសោធន៍ការងារជាច្រើនឆ្នាំក្នុងវិស័យនីមួយៗនៃអាជីវកម្មអចលនទ្រព្យ។ សូមអញ្ជើញមកជួបផ្ទាល់ជាមួយយើងខ្ញុំ។ អ្នកអាចជួបអ្នកជំនាញដែលមានបទពិសោធន៍ផ្ទាល់ក្នុងវិស័យនីមួយៗនៃការសិក្សាលទ្ធភាព ទីផ្សារ ការអភិវឌ្ឍន៍ ការលក់ និងការគ្រប់គ្រង។
ក្រុមហ៊ុន ហាវត្រាស កាភីថល អិនវេសមិន ខូអិលធីឌី ផ្តល់ដំណោះស្រាយចំពោះបញ្ហាទាក់ទងនឹងអចលនទ្រព្យ រួមមានៈ
- បរធនបាលកិច្ចលើការគ្រប់គ្រងអចលនទ្រព្យ (Real Estate Management Trust) ក្នុងគោលបំណងគ្រប់គ្រងអចលនទ្រព្យ។
- បរធនបាលកិច្ចលើការអភិវឌ្ឍន៍ដីធ្លី (Land Development Trust) ដែលម្ចាស់ដី (បរធនបាលទាយក) ប្រគល់ដីទៅឱ្យក្រុមហ៊ុន បរធនបាលកិច្ច (បរធនបាល) សម្រាប់ គៀងគរហិរញ្ញវត្ថុចាំបាច់ ដើម្បីសាងសង់អគារ ជួលជាដើម ហើយប្រគល់អត្ថប្រយោជន៍ជាបរធនបាលភាគលាភ ជូនម្ចាស់ដី (បរធនបាលទាយក និង/ឬ ភាគីទទួលផល)។
- បរធនបាលកិច្ចលើការលក់អចលនទ្រព្យ (Real Estate Disposal Trust) ដើម្បីផ្ទេរកម្មសិទ្ធិ ឬផលប្រយោជន៍ផ្សេងទៀតណាមួយនៅក្នុងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ឬអចលនទ្រព្យទៅឱ្យបរធនបាលទាយក និង/ឬភាគីទទួលផល)។