ការវិនិយោគបរធនបាលកិច្ច (Investment Trust) មានន័យថា បញ្ជូនធនធានហិរញ្ញប្បទាន ដើម្បីវិនិយោគ លើគម្រោងនានា និងសកម្មភាពផ្សេងៗ ដែលបំពេញតាមលក្ខណៈវិនិច្ឆ័យជាក់លាក់។ ក្រុមហ៊ុនហាវត្រាសផ្តល់ជូននូវដំណោះស្រាយយ៉ាងទូលំទូលាយ ដើម្បីបំពេញតម្រូវការវិនិយោគរបស់អតិថិជន។
យើងគ្រប់គ្រងបរធនបាលកិច្ច (Trust) ក្រោមយុទ្ធសាស្ត្រវិនិយោគដែលមានចែងក្នុង លិខិតបរធនបាលកិច្ចដើម្បីវិនិយោគក្នុងប្រភេទទ្រព្យសកម្មផ្សេងៗដូចជា អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ មូលបត្រ (ភាគហ៊ុន/សញ្ញាប័ណ្ណ ទាំងនៅក្នុងទីផ្សារក្នុងស្រុក ឬអន្តរជាតិ) និងមូលធនឯកជន។
បរធនបាលកិច្ចវិនិយោគលើមូលនិធិភាគហ៊ុនឯកជន (PRIVATE EQUITY INVESTMENT TRUST) ត្រូវបានកំណត់យ៉ាងសាមញ្ញថាជាមូលនិធិ ដែលវិនិយោគទាំងស្រុងនៅក្នុងប្រភេទភាគហ៊ុនណាមួយ ទៅក្នុងអាជីវកម្មដែលមិនមាននៅលើទីផ្សារភាគហ៊ុន (ក្រុមហ៊ុនមិនទាន់ចុះផ្សារ ឬក្រុមហ៊ុនឯកជន)។ ទាំងនេះផ្តល់ឱ្យវិនិយោគិននូវផលប័ត្រចម្រុះ និងការចូលទៅកាន់មូលនិធិ ដែលប្រហែលជាមិនមានលទ្ធភាពចូលប្រើប្រាស់។ នៅចុងបញ្ចប់នៃការវិនិយោគ វិនិយោគិនទទួលបានដើមទុន និងប្រាក់ចំណេញពីការវិនិយោគតាមរយៈការបោះផ្សាយជាសាធារណៈដំបូង (IPOs), ការចុះបញ្ជី Backdoor, ការលក់លើទីផ្សារ (OTC), ការទិញភាគហ៊ុនត្រឡប់មកវិញ ។ល។
ហាវត្រាស មានបទពិសោធន៍យ៉ាងទូលំទូលាយតំណាងឱ្យវិនិយោគិននៅក្នុងមូលនិធិភាគហ៊ុនឯកជនជាមួយនឹងសមិទ្ធិផលជាច្រើន។ សូមអញ្ជើញមកជួបបុគ្គលិកជំនាញរបស់យើងខ្ញុំដើម្បីភាពជោគជ័យ និងភាពរីកចម្រើនដ៏ច្រើនបំផុតសំរាប់អ្នក។
ជាទូទៅ វិនិយោគិនអាចទទួលបានភាគហ៊ុនឯកជនជាពីរវិធី, ទាំងនេះរួមមាន:
ការបណ្តាក់ទុន
ជាផ្នែកមួយនៃការវិនិយោគភាគហ៊ុនឯកជន ការបណ្តាក់ទុន (Venture Capital) អាចផ្តល់នូវការវិនិយោគចម្រុះក្នុងក្រុមហ៊ុនថ្មីៗ និងក្រុមហ៊ុនដំណាក់កាលដំបូងដែលមាន កំណើនសក្ដានុពល ខ្លាំង។ អ្នកខ្លះចាត់ទុកថាការវិនិយោគនេះមានអនុបាតហានិភ័យខ្ពស់ជាងការវិនិយោគភាគហ៊ុនឯកជនប្រភេទផ្សេងទៀត ដោយសារក្រុមហ៊ុនទាំងនោះមិនទាន់បានបង្កើតបានផលចំណេញ ហើយមិនទាន់មានតម្លាភាពដូចក្រុមហ៊ុនដែលបានចុះបញ្ជីជាសាធារណៈដែលត្រូវបានវិភាគយ៉ាងទូលំទូលាយ និងការអនុវត្តជាក់ស្តែងចំពោះអ្នកទាំងនោះ ដូច្នេះមានឱកាសកាន់តែច្រើនចំពោះសក្ដានុពលនៃកំណើន។
ក្រុមហ៊ុន ត្រៀមខ្លួនចូលទីផ្សារ
ក្រុមហ៊ុន ត្រៀមខ្លួនចូលទីផ្សារ (Pre-IPO) - ត្រូវបានគេស្គាល់ថាជា ក្រុមហ៊ុនកំពុងរីកចំរើន - ពាក់ព័ន្ធនឹងការវិនិយោគនៅក្នុងក្រុមហ៊ុនដែលកំពុងជោគជ័យ និងមានហិរញ្ញវត្ថុល្អប្រសើរ ដែលកំពុង បង្កើនល្បឿនកំណើនដោយការពង្រីកប្រតិបត្តិការ ការចូលទីផ្សារថ្មី ឬទិញក្រុមហ៊ុនផ្សេងទៀត។ ភាគច្រើនទាក់ទងនឹងការគ្រប់គ្រងអាជីវកម្ម និងការអនុវត្តយុទ្ធសាស្ត្រកំណើន។ វិនិយោគិននឹងទទួលបានអត្ថប្រយោជន៍ពីកំណើនដែលមានសក្តានុពល ការការពារការធ្លាក់ចុះ បំណុលតិចតួច និងហានិភ័យកម្រិតមធ្យម ដោយសារវាពាក់ព័ន្ធនឹងការវិនិយោគដែលមានទស្សនវិស័យកំណើនដ៏គួរឱ្យទាក់ទាញ។
- កម្មសិទ្ធិក្នុងក្រុមហ៊ុន
- បង្កើនចំណូល
- សិទ្ធិទទួលបានកិច្ចព្រមព្រៀងគុណភាពខ្ពស់
- ចូលគ្រប់គ្រងដោយសកម្ម
- មានភាពបត់បែន និងមានជំរើសច្រើនក្នុងការវិនិយោគក្នុងវិស័យនានា
- មានឱកាសចាកចេញ
- ពិពិធកម្មនៃការវិនិយោគ
- ការគ្រប់គ្រងការវិនិយោគ និងការចុះឈ្មោះ
- ការគ្រប់គ្រងដំណើរការវិនិយោគ រួមទាំងកាតព្វកិច្ចពន្ធ
- តម្រូវការកម្មសិទ្ធិ (ប្រសិនបើមាន)