ក្នុងនាមជាក្រុមហ៊ុនទទួលបន្ទុកថែរក្សា និងគ្រប់គ្រងឈានមុខគេ, ហាវត្រាស មានលទ្ធភាពទទួលបានធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ និង អាចផ្តល់នូវដំណោះស្រាយដ៏ទូលំទូលាយជាមួយ នឹង សេវាកម្មដែលមានគុណភាពជាច្រើន និង ផ្តល់ជូននូវកម្រិតខ្ពស់ក្នុងការយកចិត្តទុកដាក់ដល់អតិថិជនរបស់យើង។ សេវាកម្មទាំងនេះរួមមាន៖
ការវិនិយោគក្នុងប្រទេសកម្ពុជាអាចធ្វើឡើងតាមរយៈរចនាសម្ព័ន្ធផ្សេងៗគ្នា ដែលវាស្តែងចេញនូវលទ្ធផលខុសៗគ្នាតាមរយៈការគិតពន្ធ
នៅក្រោមច្បាប់កម្ពុជា វិនិយោគិនអាចធ្វើការវិនិយោគដោយផ្ទាល់ ឬតាមរយៈមធ្យោបាយផ្សេងៗ រួមមានក្រុមហ៊ុន បរធនបាលកិច្ច ការបណ្តាក់ទុនរួមគ្នា គម្រោងវិនិយោគដែលគ្រប់គ្រងដោយផ្ទាល់ ឬភាពជាដៃគូ។ ភាពសមស្របនៃវិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្រ្តទាំងនេះគឺអាស្រ័យលើតម្រូវការពាណិជ្ជកម្មដែលចង់បាន និងផលប៉ះពាល់នៃការយកពន្ធដែលកើតចេញពីរចនាសម្ព័ន្ធនីមួយៗ។
យើង ហាវត្រាស ត្រូវបានអនុញ្ញាតដោយនិយតករបរធនបាលកិច្ច (TR) ដើម្បីដើរតួជាអ្នកទទួលខុសត្រូវក្នុងការចុះឈ្មោះគម្រោងវិនិយោគដែលគ្រប់គ្រង(MIT) ។
- ទំនួលខុសត្រូវចំពោះការអនុវត្តន៍ និងអភិបាលកិច្ចរបស់ MIT
- ការបន្តអនុវត្តន៍តម្រូវការនៃនីតិបញ្ញត្តិ និងបទប្បញ្ញត្តិសម្រាប់ MIT
- ត្រួតពិនិត្យប្រតិបត្តិការ និងការគ្រប់គ្រងរបស់ MIT
- កាន់កាប់វិញ្ញាបនបត្រកម្មសិទ្ធិទ្រព្យសម្បត្តិរបស់ MIT
- ប្រតិបត្តិការលើគណនីធនាគាររបស់ MIT