ការវិនិយោគបរធនបាលកិច្ច (Investment Trust) មានន័យថា បញ្ជូនធនធានហិរញ្ញប្បទាន ដើម្បីវិនិយោគ លើគម្រោងនានា និងសកម្មភាពផ្សេងៗ ដែលបំពេញតាមលក្ខណៈវិនិច្ឆ័យជាក់លាក់។ ក្រុមហ៊ុនហាវត្រាសផ្តល់ជូននូវដំណោះស្រាយយ៉ាងទូលំទូលាយ ដើម្បីបំពេញតម្រូវការវិនិយោគរបស់អតិថិជន។
យើងគ្រប់គ្រងបរធនបាលកិច្ច (Trust) ក្រោមយុទ្ធសាស្ត្រវិនិយោគដែលមានចែងក្នុង លិខិតបរធនបាលកិច្ចដើម្បីវិនិយោគក្នុងប្រភេទទ្រព្យសកម្មផ្សេងៗដូចជា អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ មូលបត្រ (ភាគហ៊ុន/សញ្ញាប័ណ្ណ ទាំងនៅក្នុងទីផ្សារក្នុងស្រុក ឬអន្តរជាតិ) និងមូលធនឯកជន។
បរធនកិច្ចវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ អនុញ្ញាតឱ្យការវិនិយោគដោយផ្ទាល់ពីវិនិយោគិនបុគ្គល ឬក្រុមហ៊ុនដែលអាចធ្វើទៅបាននៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលផ្តល់សេវាកម្មសំខាន់ៗដល់សហគមន៍ជាចម្បង និងបង្កើតប្រាក់ចំណេញត្រឡប់មកវិញ។ ទាំងនេះអាចរួមមាន៖
- ការដឹកជញ្ជូន មានដូចជា៖ ផ្លូវបង់ប្រាក់ ស្ពាន ផ្លូវរូងក្រោមដី កំពង់ផែ អាកាសយានដ្ឋាន និងផ្លូវដែក
- ថាមពល និងវិស័យចាំបាច់៖ ថាមពលកើតឡើងវិញ ការរក្សារគុណភាពទឹក ការចែកចាយ និងការគ្រប់គ្រងកាកសំណល់
- សង្គម៖ មន្ទីរពេទ្យ សាលារៀន និងលំនៅដ្ឋានឧបត្ថម្ភធន
សូមអញ្ជើញមក ហាវត្រាស ដើម្បីជួបជាមួយបរធនបាល ដែលប្រកបដោយវិជ្ជាជីវៈ និង ជំនាញ របស់យើងជាមួយនឹងបទពិសោធន៍ក្នុងការវិនិយោគលើវិស័យនីមួយៗ រួមទាំងការសិក្សាពីលទ្ធភាពដែលអាចធ្វើបាន ការធ្វើទីផ្សារ ការលក់ និងការគ្រប់គ្រងជាដើម។
- ការវិនិយោគចម្រុះ
- ផលចំណេញមានស្ថេរភាព និងអាចព្យាករណ៍បាន
- ទិន្នផលដែលអាចទុកចិត្តបាន និងកំណើនដើមទុន
- ភាគលាភ
- ការការពារអតិផរណា
- បង្កើតរបាយការណ៍ និងបង្ហាញឯកសារ
- ប្រភពគម្រោង និងគម្រោងវិនិយោគ
- សេវាកម្មរៀបចំ
- ការវាយតម្លៃទ្រព្យសកម្ម/គម្រោង