ការវិនិយោគបរធនបាលកិច្ច (Investment Trust) មានន័យថា បញ្ជូនធនធានហិរញ្ញប្បទាន ដើម្បីវិនិយោគ លើគម្រោងនានា និងសកម្មភាពផ្សេងៗ ដែលបំពេញតាមលក្ខណៈវិនិច្ឆ័យជាក់លាក់។ ក្រុមហ៊ុនហាវត្រាសផ្តល់ជូននូវដំណោះស្រាយយ៉ាងទូលំទូលាយ ដើម្បីបំពេញតម្រូវការវិនិយោគរបស់អតិថិជន។

យើងគ្រប់គ្រងបរធនបាលកិច្ច (Trust) ក្រោមយុទ្ធសាស្ត្រវិនិយោគដែលមានចែងក្នុង លិខិតបរធនបាលកិច្ចដើម្បីវិនិយោគក្នុងប្រភេទទ្រព្យសកម្មផ្សេងៗដូចជា អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ មូលបត្រ (ភាគហ៊ុន/សញ្ញាប័ណ្ណ ទាំងនៅក្នុងទីផ្សារក្នុងស្រុក ឬអន្តរជាតិ) និងមូលធនឯកជន។

បរធនបាលកិច្ចវិនិយោគសាច់ប្រាក់ (Cash Investment Trust) គឺជាគម្រោងវិនិយោគដែលត្រូវបានគ្រប់គ្រងដែលមានគោលបំណងផ្តល់នូវលទ្ធផលប្រកួតប្រជែងទាក់ទងទៅនឹងការវិនិយោគលើសាច់ប្រាក់ដែលមានហានិភ័យទាប ឬសមមូលសាច់ប្រាក់ដែលមានហានិភ័យទាប ដូចជាការដាក់ប្រាក់មានកាលកំណត់ជាមួយធនាគារ ភាគហ៊ុន ឬសញ្ញាប័ណ្ណ។ ទាំងនេះគឺស័ក្តិសមបំផុតសម្រាប់អ្នកវិនិយោគដែលមិនប្រឈមនឹងហានិភ័យ ដែលស្វែងរកការវិនិយោគដែលផ្តល់នូវប្រាក់ចំណូលមានស្ថេរភាព ការរក្សាដើមទុន និងសាច់ប្រាក់ងាយស្រួល។ 

សូមផ្តោតការចាប់អារម្មណ៍របស់អ្នកមកលើ  ហាវត្រាស ដើម្បីណាត់ជួបបរធនបាល ជាមួយអ្នកមានវិជ្ជាជីវៈ និងអ្នកជំនាញរបស់យើងដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងឧស្សាហកម្មហិរញ្ញវត្ថុ (ក្នុងប្រទេស និងអន្តរជាតិ) រួមទាំងការធ្វើពាណិជ្ជកម្ម ស្ថាប័នធនាគារ ភាគហ៊ុន ឧបករណ៍និស្សន្ទ និងអាជីវកម្មដែលមាន ចំណូលស្ថេរភាព ដើម្បីស្វែងយល់ពីឱកាសវិនិយោគដ៏អស្ចារ្យបំផុត។

អត្ថប្រយោជន៍៖


  • ហានិភ័យទាប
  • ការវិនិយោគដែលងាយយកសាច់ប្រាក់សាច់ប្រាក់បានមកវិញ
  • ការវិនិយោគប្រកបដោយតម្លាភាព និង ប្បញ្ញត្តិភាព
សេវាកម្មរបស់យើង៖


  • ការចុះឈ្មោះវិនិយោគ
  • ការជាវក្នុងទីផ្សារ ការដាក់ផ្សព្វផ្សាយ និងការវាយតម្លៃ នៅលើទីផ្សារ
  • ការគ្រប់គ្រងដំណើរការវិនិយោគ រួមទាំងកាតព្វកិច្ចពន្ធ