បរធនបាលកិច្ចអចលនទ្រព្យ (Real Estate Trust) មានន័យថា ម្ចាស់អចលនវត្ថុផ្តល់ទំនុកចិត្ត ហើយប្រគល់អចលនទ្រព្យរបស់គាត់ ទៅឱ្យក្រុមហ៊ុនបរធនបាលកិច្ច ដើម្បីទទួលបានការវិនិយោគប្រកបដោយចិរភាព។
ក្រុមហ៊ុន ហាវត្រាស កាភីថល អិនវេសមិន ខូអិលធីឌី មានឯកទេសក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ ការគ្រប់គ្រងអចលនទ្រព្យ និងការវិនិយោគ។ យើងអភិវឌ្ឍ និងគ្រប់គ្រងអចលនទ្រព្យដែលបានប្រគល់ឱ្យប្រកបដោយប្រសិទ្ធភាព និងចែកចាយប្រាក់ចំណេញទាំងអស់ដល់ម្ចាស់អចលនទ្រព្យ។
បុគ្គលិក យើង ភាគច្រើនគឺជាអ្នកជំនាញដែលមានបទពិសោធន៍ការងារជាច្រើនឆ្នាំក្នុងវិស័យនីមួយៗនៃអាជីវកម្មអចលនទ្រព្យ។ សូមអញ្ជើញមកជួបផ្ទាល់ជាមួយយើងខ្ញុំ។ អ្នកអាចជួបអ្នកជំនាញដែលមានបទពិសោធន៍ផ្ទាល់ក្នុងវិស័យនីមួយៗនៃការសិក្សាលទ្ធភាព ទីផ្សារ ការអភិវឌ្ឍន៍ ការលក់ និងការគ្រប់គ្រង។
ក្រុមហ៊ុន ហាវត្រាស កាភីថល អិនវេសមិន ខូអិលធីឌី ផ្តល់ដំណោះស្រាយចំពោះបញ្ហាទាក់ទងនឹងអចលនទ្រព្យ រួមមានៈ
- បរធនបាលកិច្ចលើការគ្រប់គ្រងអចលនទ្រព្យ (Real Estate Management Trust) ក្នុងគោលបំណងគ្រប់គ្រងអចលនទ្រព្យ។
- បរធនបាលកិច្ចលើការអភិវឌ្ឍន៍ដីធ្លី (Land Development Trust) ដែលម្ចាស់ដី (បរធនបាលទាយក) ប្រគល់ដីទៅឱ្យក្រុមហ៊ុន បរធនបាលកិច្ច (បរធនបាល) សម្រាប់ គៀងគរហិរញ្ញវត្ថុចាំបាច់ ដើម្បីសាងសង់អគារ ជួលជាដើម ហើយប្រគល់អត្ថប្រយោជន៍ជាបរធនបាលភាគលាភ ជូនម្ចាស់ដី (បរធនបាលទាយក និង/ឬ ភាគីទទួលផល)។
- បរធនបាលកិច្ចលើការលក់អចលនទ្រព្យ (Real Estate Disposal Trust) ដើម្បីផ្ទេរកម្មសិទ្ធិ ឬផលប្រយោជន៍ផ្សេងទៀតណាមួយនៅក្នុងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ឬអចលនទ្រព្យទៅឱ្យបរធនបាលទាយក និង/ឬភាគីទទួលផល)។
បរធនបាលកិច្ចលើការលក់អចលនទ្រព្យ (Real Estate Disposal Trust) គឺជាផលិតផលដែលម្ចាស់អចលនវត្ថុប្រគល់ឱ្យអចលនទ្រព្យដែលពិបាកលក់ចេញ ដូចជាអចលនទ្រព្យខ្នាតធំ អចលនទ្រព្យមានតម្លៃខ្ពស់ ឬអចលនទ្រព្យដែលមានភាពសាំញ៉ាំ ទៅឱ្យក្រុមហ៊ុនបរធនបាលកិច្ច ។ ក្រុមហ៊ុនបរធនបាលកិច្ច ស្វែងរកអតិថិជនដែលសមរម្យ និងធ្វើឱ្យអចលនទ្រព្យមានស្ថិរភាព ហើយផ្តល់ការទូទាត់ដល់អ្នកទទួលផល។ ក្នុងករណីនោះ ក្រុមហ៊ុនបរធនបាលកិច្ច ត្រូវបានប្រគល់សិទ្ធិនិងតួនាទីជាម្ចាស់ លើអចលនទ្រព្យ ដែលនឹងផ្តល់ភាពជឿជាក់ជាងសម្រាប់អ្នកទិញ។
ហាវត្រាស ផ្តល់ជូននូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតចំពោះបញ្ហាផ្សេងៗទាក់ទងនឹងអចលនទ្រព្យ និងបញ្ហាបច្ចេកទេស ព្រមទាំងការលក់ចេញអចលនទ្រព្យប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស។ យើងបានដាក់ការខិតខំយ៉ាងល្អបំផុតដើម្បីផ្តល់ប្រាក់ចំណូលជាអតិបរមាដល់អតិថិជនរបស់យើង។
- ការស្វែងរកដំណោះស្រាយលើការលក់អចលនទ្រព្យដោយសារតែ៖
- ជៀសវាងការធ្វើអន្តោប្រវេសន៍ ការធ្វើដំណើររយៈពេលយូរ ឬស្នាក់យូរនៅក្រៅប្រទេស
- ពិបាកក្នុងការផ្ទេរ ឬចុះហត្ថលេខាលើកិច្ចសន្យាអចលនទ្រព្យ និងទូទាត់ប្រាក់ចំណូល ឬសមតុល្យ
- មិនអាចបំពេញលក្ខខណ្ឌ និងធានាក្នុងការបំពេញលក្ខខណ្ឌពិសេសរវាងភាគីទាំងពីរនៃការលក់ដី ឬអគារ
- មិនអាចធានាបាននូវសុវត្ថិភាព និងការការពារការប៉ះពាល់ជាសាធារណៈសម្រាប់បុគ្គល ឬម្ចាស់ក្រុមហ៊ុននៃអចលនទ្រព្យ
- មិនមានលទ្ធភាពរក្សាការសម្ងាត់របស់អតិថិជន
- រកអ្នកទិញសក្តានុពល
- ទទួលការទូទាត់ពីការលក់ និងរៀបចំឯកសារ
- ផ្ទេរកម្មសិទ្ធិ