ការវិនិយោគបរធនបាលកិច្ច (Investment Trust) មានន័យថា បញ្ជូនធនធានហិរញ្ញប្បទាន ដើម្បីវិនិយោគ លើគម្រោងនានា និងសកម្មភាពផ្សេងៗ ដែលបំពេញតាមលក្ខណៈវិនិច្ឆ័យជាក់លាក់។ ក្រុមហ៊ុនហាវត្រាសផ្តល់ជូននូវដំណោះស្រាយយ៉ាងទូលំទូលាយ ដើម្បីបំពេញតម្រូវការវិនិយោគរបស់អតិថិជន។

យើងគ្រប់គ្រងបរធនបាលកិច្ច (Trust) ក្រោមយុទ្ធសាស្ត្រវិនិយោគដែលមានចែងក្នុង លិខិតបរធនបាលកិច្ចដើម្បីវិនិយោគក្នុងប្រភេទទ្រព្យសកម្មផ្សេងៗដូចជា អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ មូលបត្រ (ភាគហ៊ុន/សញ្ញាប័ណ្ណ ទាំងនៅក្នុងទីផ្សារក្នុងស្រុក ឬអន្តរជាតិ) និងមូលធនឯកជន។

បរធនបាលកិច្ចវិនិយោគអចលនៈទ្រព្យ (Property Investment Trust) គឺជាគម្រោងវិនិយោគដែលត្រូវបានគ្រប់គ្រង ដែលវិនិយោគជាចម្បងលើអចលនទ្រព្យ និងដីធ្លី ដែលអនុញ្ញាតឱ្យអ្នកវិនិយោគទទួលបានអ្វីដែលអាចជាការវិនិយោគពិសេសមួយជាមួយនឹងផលចំណេញដ៏សំខាន់នៃប្រាក់ចំណូលពីការជួលថេរ និងការកើនឡើងនៃដើមទុនដែលជាធម្មតាត្រូវទទួលបាននៅចុងបញ្ចប់នៃរយៈពេលនៃការវិនិយោគ។

ទាំងនេះរួមបញ្ចូលការវិនិយោគនៅក្នុង៖

  • អចលនទ្រព្យ/ដីកសិកម្មដែលប្រើសម្រាប់អាជីវកម្មផលិតកម្មជាចម្បង
  • អចលនទ្រព្យពាណិជ្ជកម្មដែលមានសកម្មភាពអាជីវកម្មដូចជា  អគារការិយាល័យ មជ្ឈមណ្ឌលផ្សារទំនើប សណ្ឋាគារ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ
  • អចលនទ្រព្យឧស្សាហកម្ម រួមមានរោងចក្រ ឃ្លាំង ទ្រព្យសកម្មភ័ស្តុភារ និង រោងជាង
  • ទ្រព្យសម្បត្តិលំនៅឋាន ដូចជាផ្ទះ អាផាតមិន យូនីត និងផ្ទះនៅទីប្រជុំជន
អត្ថប្រយោជន៍៖


  • ប្រាក់ចំណូលមានស្ថិរភាព
  • មានសក្តានុពលខ្ពស់ លើកំណើន ដើមទុន
  • មានតុល្យភាពនៃផលប័ត្រអចលនទ្រព្យ
  • ផលប័ត្រចម្រុះ និងកាត់បន្ថយហានិភ័យនៃការលក់ចេញ
សេវាកម្មរបស់យើង៖


  • ផលិតឯកសារផ្តល់ជូនដូចជាកិច្ចសន្យា ឬកិច្ចព្រមព្រៀង
  • ត្រួតពិនិត្យការសម្រេចចិត្តវិនិយោគ
  • ប្រកាន់ខ្ជាប់នូវតម្រូវការច្បាប់ និងបទប្បញ្ញត្តិ
  • សេវាទុកដាក់ ថែរក្សា
  • គ្រប់គ្រងអ្នកផ្តល់សេវាខាងក្រៅ
  • ការគ្រប់គ្រងតាមគំរោង
  • សេវាកម្មចុះបញ្ជី