បរធនបាលកិច្ចអចលនទ្រព្យ (Real Estate Trust) មានន័យថា ម្ចាស់អចលនវត្ថុផ្តល់ទំនុកចិត្ត ហើយប្រគល់អចលនទ្រព្យរបស់គាត់ ទៅឱ្យក្រុមហ៊ុនបរធនបាលកិច្ច ដើម្បីទទួលបានការវិនិយោគប្រកបដោយចិរភាព។
ក្រុមហ៊ុន ហាវត្រាស កាភីថល អិនវេសមិន ខូអិលធីឌី មានឯកទេសក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ ការគ្រប់គ្រងអចលនទ្រព្យ និងការវិនិយោគ។ យើងអភិវឌ្ឍ និងគ្រប់គ្រងអចលនទ្រព្យដែលបានប្រគល់ឱ្យប្រកបដោយប្រសិទ្ធភាព និងចែកចាយប្រាក់ចំណេញទាំងអស់ដល់ម្ចាស់អចលនទ្រព្យ។
បុគ្គលិក យើង ភាគច្រើនគឺជាអ្នកជំនាញដែលមានបទពិសោធន៍ការងារជាច្រើនឆ្នាំក្នុងវិស័យនីមួយៗនៃអាជីវកម្មអចលនទ្រព្យ។ សូមអញ្ជើញមកជួបផ្ទាល់ជាមួយយើងខ្ញុំ។ អ្នកអាចជួបអ្នកជំនាញដែលមានបទពិសោធន៍ផ្ទាល់ក្នុងវិស័យនីមួយៗនៃការសិក្សាលទ្ធភាព ទីផ្សារ ការអភិវឌ្ឍន៍ ការលក់ និងការគ្រប់គ្រង។
ក្រុមហ៊ុន ហាវត្រាស កាភីថល អិនវេសមិន ខូអិលធីឌី ផ្តល់ដំណោះស្រាយចំពោះបញ្ហាទាក់ទងនឹងអចលនទ្រព្យ រួមមានៈ
- បរធនបាលកិច្ចលើការគ្រប់គ្រងអចលនទ្រព្យ (Real Estate Management Trust) ក្នុងគោលបំណងគ្រប់គ្រងអចលនទ្រព្យ។
- បរធនបាលកិច្ចលើការអភិវឌ្ឍន៍ដីធ្លី (Land Development Trust) ដែលម្ចាស់ដី (បរធនបាលទាយក) ប្រគល់ដីទៅឱ្យក្រុមហ៊ុន បរធនបាលកិច្ច (បរធនបាល) សម្រាប់ គៀងគរហិរញ្ញវត្ថុចាំបាច់ ដើម្បីសាងសង់អគារ ជួលជាដើម ហើយប្រគល់អត្ថប្រយោជន៍ជាបរធនបាលភាគលាភ ជូនម្ចាស់ដី (បរធនបាលទាយក និង/ឬ ភាគីទទួលផល)។
- បរធនបាលកិច្ចលើការលក់អចលនទ្រព្យ (Real Estate Disposal Trust) ដើម្បីផ្ទេរកម្មសិទ្ធិ ឬផលប្រយោជន៍ផ្សេងទៀតណាមួយនៅក្នុងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ឬអចលនទ្រព្យទៅឱ្យបរធនបាលទាយក និង/ឬភាគីទទួលផល)។
ហាវត្រាស ផ្តល់ដំណោះស្រាយទាំងស្រុងចំពោះគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ រួមទាំងការអភិវឌ្ឍន៍ដីធ្លី។ ម្ចាស់ដីអាចប្រគល់អចលនៈទ្រព្យឱ្យ ហាវត្រាស ចាត់ចែងគ្រប់គ្រង ប្រសិនបើពួកគេជាម្ចាស់ដី ប៉ុន្តែមិនមានជំនាញ ឬធនធានក្នុងការអភិវឌ្ឍន៍ ឬសាងសង់សំណង់លើនោះ យើងនឹងស្វែងរកដើមទុនសាងសង់ និងបច្ចេកទេសសាងសង់អគារ ឬអភិវឌ្ឍជាលំនៅដ្ឋាន។ បន្ទាប់មក យើងលក់ ឬជួលអចលនទ្រព្យដែលបានអភិវឌ្ឍក្នុងបរធនបាលកិច្ច ហើយប្រគល់ប្រាក់ចំណេញដែលបានបង្កើតទៅឱ្យម្ចាស់ដីវិញ។
- ទទួលបាននូវចំណេះដឹងវិជ្ជាជីវៈ
- ប្រើប្រាស់ដីអោយប្រសើរបំផុត
- ងាយស្រួលរកប្រភពហិរញ្ញវត្ថុ
- ធានាអាជីវកម្មមានស្ថេរភាព
- បង្កើនប្រាក់ចំណេញអាជីវកម្មជាអតិបរមា
- ការសម្រេចចិត្តដែលអាចទុកចិត្តបាន
- បរធនបាលកិច្ចដីធ្លីសំរាប់លក់ (Sale-type Land Trust): ក្រុមហ៊ុនHAOTRUST សាងសង់អគារនៅលើដីដែលបានប្រគល់សិទ្ធិ ឬអភិវឌ្ឍធ្វើជាលំនៅដ្ឋាន លក់អចលនទ្រព្យ និងប្រគល់ប្រាក់ចំណេញដែលបានបង្កើតទៅម្ចាស់ដីវិញ។
- បរធនបាលកិច្ចដីធ្លីសំរាប់ជួល (Lease-type Land Trust): ក្រុមហ៊ុនHAOTRUST សាងសង់អគារនៅលើដីដែលបានប្រគល់សិទ្ធិ ឬអភិវឌ្ឍធ្វើជាលំនៅដ្ឋាន ជួលអចលនទ្រព្យក្នុងរយៈពេលជាក់លាក់មួយ ហើយប្រគល់ប្រាក់ចំណេញជាលទ្ធផលទៅឱ្យម្ចាស់ដីវិញ។ នៅពេលដែលរយៈពេលបរធនកិច្ចបានផុតកំណត់ យើងក៏លក់ចេញដើម្បីសងម្ចាស់ដីជាសាច់ប្រាក់ ឬប្រគល់អចលនទ្រព្យទៅឱ្យម្ចាស់ដីវិញ។
- ផ្ទះ ខុនដូ អាផាតមិន
- អគារពាណិជ្ជកម្ម អគារការិយាល័យ
- មជ្ឈមណ្ឌលផ្សារទំនើប ហាងលក់ទំនិញ សណ្ឋាគារទេសចរណ៍ មន្ទីរពេទ្យ កន្លែងកីឡា
- អគាររោងចក្រ
- ការអភិវឌ្ឍន៍ដីសម្រាប់សាងសង់ផ្ទះ ឬរោងចក្រ។ ការអភិវឌ្ឍឡើងវិញនៃទីប្រជុំជន
- ទីប្រជុំជនសម្រាប់មនុស្សចាស់។ល