HaoTrust Capital Investments Co., Ltd Privacy Policy
១. គោលបំណង
ឯកជនភាពរបស់លោកអ្នកមានភាពសំខាន់ណាស់សម្រាប់យើងខ្ញុំ
នៅក្នុងគោលនយោបាយនេះ ពាក្យថា “យើង”, “ពួកយើង”, “របស់ពួកយើង” ឬ “ហាវត្រាស” សំដៅដល់ “ហាវត្រាស ឃែភីថល អ៉ិនវេសម៉ិន ឯ.ក” និង/ឬ “លោកអ្នក”, “របស់អ្នក”, ឬ “របស់លោកអ្នក” សំដៅដល់បុគ្គលដែលគោលនយោបាយនេះបានអនុវត្តចំពោះ និង “បរធនបាល” សំដៅដល់ ហាវត្រាស ឃែភីថល អ៉ិនវេសម៉ិន ឯ.ក ដែលជាប់ទាក់ទងជាមួយនឹង សាជីវកម្ម សម្ព័ន្ធ និង សាខា។
បានបង្កើតគោលការណ៍នេះឡើង គឺដើម្បីការពារទិន្នន័យបុគ្គលដែលមានផ្ទុននៅជាមួយពួកយើង និងគ្រប់គ្រងការប្រើប្រាស់ព័ត៌មានទទួលបាន ឬ ប្រមូលបានដោយ បរធនបាល។
២. វិសាលភាព
គោលនយោបាយនេះអនុវត្តចំពោះទិន្នន័យផ្ទាល់ខ្លួនដែលស្ថិតនៅក្នុងកម្មសិទ្ធិរបស់យើង ឬស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង។
ក្នុងករណីដែលមានភាពមិនស៊ីសង្វាក់គ្នារវាងកំណែផ្សេងៗនៃគោលនយោបាយនេះ នោះកំណែជាភាសាអង់គ្លេសនឹងត្រូវយកជាអាទិភាព។
៣. ការប្រមូលទិន្នន័យផ្ទាល់ខ្លួន
យើងបានកំណត់ “ទិន្នន័យផ្ទាល់ខ្លួន” ថាជាទិន្នន័យដែលអាចប្រើប្រាស់ជាអត្តសញ្ញាណតែមួយគត់នៃមនុស្សម្នាក់។ ទិន្នន័យផ្ទាល់ខ្លួនអាចប្រមូលពីប្រភពផ្សេងៗ និងដំណើរការដោយយើងផ្ទាល់។ ឧទាហរណ៍មួយចំនួននៃទិន្នន័យដែលបានដោយផ្ទាល់ ឬរួមគ្នា អាចត្រូវបានប្រើដើម្បីកំណត់អត្តសញ្ញាណបុគ្គលតែម្នាក់មានដូចជា៖
ក. លក្ខណៈផ្ទាល់ខ្លួន (ឧ. ឈ្មោះ ព័ត៌មានលំអិតលើការទាក់ទង អាស័យដ្ឋានស្នាក់នៅបច្ចុប្បន្ន ថ្ងៃកំណើត ប័ណ្ណអត្តសញ្ញាណ លិខិតឆ្លងដែនលំអិត និង ឬប្រវត្តិលំអិតលើការអប់រំ)
ខ. គំរូហត្ថលេខា
គ. សេចក្តីលំអិតនៃស្ថានភាពហិរញ្ញវត្ថុ (ឧ. ចំណូល ចំណាយ និង ឬ ប្រវត្តិឥណទាន)
ឃ. រូបភាព និងអត្តសញ្ញាណអេឡិចត្រូនិច (Biometrics) ដូចជា ស្នាមមេដៃ ការថតសំឡេង និងវីដេអូរបស់លោកអ្នក រួមទាំងការសន្ទនារបស់យើងជាមួយលោកអ្នកសម្រាប់ការផ្ទៀងផ្ទាត់ ឬ គោលបំណងផ្សេងទៀត;
ង. ព័ត៌មានលម្អិតអំពីការងារ (ឧ. មុខរបរ. ភាពជានាយក និងមុខតំណែងផ្សេងទៀតដែលត្រូវបានកាន់កាប់ ប្រវត្តិការងារ ប្រាក់ខែ និង ឬអត្ថប្រយោជន៍)។
ច. ព័ត៌មានស្តីពីពន្ធ និងការធានារ៉ាប់រង
ឆ. ព័ត៌មានស្តីពីសាវតាហានិភ័យ ការវិនិយោគ កម្មវត្ថុវិនិយោគ ចំណេះដឹង និងបទពិសោធន៍ និង ឬផលប្រយោជន៍អាជីវកម្ម និងទ្រព្យសកម្ម
ជ. ព័ត៌មានធនាគារ (ឧ. លេខគណនី និងប្រតិបត្តិការធនាគារ)
ឈ. ទស្សនៈផ្ទាល់ខ្លួនរបស់លោកអ្នកដែលបានធ្វើឱ្យយើងស្គាល់ ឧ. តាមរយៈមតិកែលំអ ឬ ការស្ទង់មតិ;
ញ. ព័ត៌មានដែលជាប់ទាក់ទងនឹងសកម្មភាព ទម្លាប់ ចំណូលចិត្ត និងចំណាប់អារម្មណ៍របស់លោកអ្នកដែលកើតចេញពីការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់បរធនបាល ដៃគូរ ឬអ្នកលក់ របស់យើង និង ឬ
ដ. ទិន្នន័យអេឡិចត្រូនិចផ្សេងទៀត ឬព័ត៌មានដែលជាប់ទាក់ទងនឹងលោកអ្នក ដូចជា អាសយដ្ឋាន IP, Cookies, កំណត់ហេតុសកម្មភាព អត្តសញ្ញាណអនឡាញ និងទិន្នន័យទីតាំងតាមរយៈ ការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់យើង ឬជាផ្នែកមួយនៃការចែកចាយរបស់ទិន្នន័យអេឡិចត្រូនិចទៅកាន់លោកអ្នក។
៤. ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន
យើងខ្ញុំប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកសម្រាប់គោលបំណងអាជីវកម្មរបស់យើងដូចជា៖
ក. ការផ្តល់លិខិតបរធនបាលកិច្ច និងការអភិវឌ្ឍន៍ផលិតផល ឬសេវាកម្ម (មិនថាជាការបង្កើតដោយយើងខ្ញុំ ឬតាមរយៈយើងខ្ញុំ) ដែលរួមមាន ប៉ុន្តែមិនកំណត់ចំពោះ៖
i. ការប្រតិបត្តិវិនិយោគ លិខិតបរធនបាលកិច្ច ឬប្រតិបត្តិការពាណិជ្ជកម្ម និងសំណើផ្សេងទៀត រួមទាំងដំណើរការ ការទូទាត់ ផាត់ទាត់ ឬការរាយការណ៍អំពីប្រតិបត្តិការទាំងនេះ។
ii. ការអនុវត្តស្រាវជ្រាវ ការធ្វើផែនការ និងការវិភាគស្ថិតិ; ឬ
iii. ការវិភាគក្នុងគោលបំណងអភិវឌ្ឍ ឬកែលម្អផលិតផល សេវាកម្ម សុវត្ថិភាព គុណភាពសេវាកម្ម ការផ្សាយពាណិជ្ជកម្ម ឬ យុទ្ធសាស្ត្រផ្លាស់ប្ដូរទៅតាមបំណងអតិថិជន
ខ. ការវាយតម្លៃ និងការធ្វើដំណើរការកម្មវិធី ការណែនាំ ឬសំណើពីលោកអ្នក;
គ. ការប្រាស្រ័យទាក់ទងជាមួយលោកអ្នក រួមទាំងការផ្តល់ជួនលោកអ្នកនូវព័ត៌មានថ្មីៗអំពីការផ្លាស់ប្តូរចំពោះផលិតផល សេវាកម្ម និងកម្មវិធីបរធនបាលកិច្ច (មិនថាជាការបង្កើតដោយយើងខ្ញុំឬ តាមរយៈយើងខ្ញុំ) ដែលរួមមានទាំងការបន្ថែម ការពង្រីក ការផ្អាក និងការផ្លាស់ប្តូរ ឬ ចំពោះផលិតផល សេវាកម្ម កម្មវិធីបរធនបាលកិច្ច, លក្ខខណ្ឌ; និងគោលបំណងទីផ្សារផ្សេងទៀតដូចជា ការផ្តល់ជូនពិសេស ប្រូម៉ូសិន កម្មវិធីប្រកួតប្រជែង ឬសិទ្ធិដែលអាចជាចំណាប់អារម្មណ៍ដល់លោកអ្នក ឬអ្វីដែលលោកអ្នកអាចមានសិទ្ធទទួលបាន។
ឃ. ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ប្រតិបត្តិការអាជីវកម្ម និងការអនុលោមតាមគោលនយោបាយ និងនីតិវិធីផ្ទៃក្នុងរបស់យើងខ្ញុំ។
ង. ការឆ្លើយតបទៅនឹងសំណួរ ឬមតិកែលម្អ;
ច. ការដោះស្រាយ ឬការស៊ើបអង្កេតទៅនឹងបណ្តឹងតវ៉ា ការទាមទារ ឬជម្លោះណាមួយ;
ឆ. ការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់លោកអ្នក សម្រាប់គោលបំណងនៃការផ្តល់កម្មវិធីបរធនបាលកិច្ច ផលិតផល ឬសេវាកម្ម។
ជ. ការត្រួតពិនិត្យ ព័ត៌មានអតិថិជន ឬ ការយកចិត្តទុកដាក់ស្គាល់អតិថិជន ដែលអាចជាតម្រូវការចាំបាច់ណាមួយ ក្រោមការអនុវត្តនៃច្បាប់ បទប្បញ្ញត្តិ ឬវិធានការណែនាំ។
ឈ. ការអនុលោមតាមច្បាប់ទាំងឡាយជាធរមាន បទប្បញ្ញត្តិ គោលការណ៍ វិធានការណ៏ សេចក្តីណែនាំ ការបង្កាប់បញ្ជា គោលការណ៍ណែនាំនិងសំណើពីអាជ្ញាធរក្នុងស្រុកឬបរទេសរួមទាំង បទប្បញ្ញត្តិ របស់រដ្ឋាភិបាល ដែលមានដូចជា ពន្ធដារ និងអ្នកអនុវត្តច្បាប់ ឬអាជ្ញាធរផ្សេងៗទៀត;
ញ. ការត្រួតពិនិត្យផលិតផល និងសេវាកម្មដែលផ្តល់ដោយ ឬត្រូវបានបង្កើតតាមរយៈយើងខ្ញុំ។
ដ. ការអនុលោមតាមកាតព្វកិច្ច និងតម្រូវការដែលកំណត់ដោយយើងខ្ញុំជាប្រចាំ ដោយការិយាល័យឥណទានណាមួយ ឬសេវាកម្មចែករំលែកព័ត៌មានឥណទាន ដែលយើងខ្ញុំគឺជាសមាជិក ឬ អតិថិជនរបស់ការិយាល័យឥណទាន ។
ឋ. ការបង្កើតគំរូទាក់ទងនឹងបរធនបាលកិច្ច និងហានិភ័យពាក់ព័ន្ធ;
ឌ. របាយការណ៍ហិរញ្ញវត្ថុ របាយការណ៍បទប្បញ្ញត្តិ របាយការណ៍ថ្នាក់គ្រប់គ្រង ការគ្រប់គ្រងហានិភ័យ សវនកម្ម និងគោលបំណងរក្សាកំណត់ត្រាទុក។
ធ. ការអនុញ្ញាតិឱ្យមានអ្នកទទួលផល ឬអ្នកផ្ទេរពិតប្រាកដ ឬត្រូវបានស្នើសុំ អ្នកចូលរួម ឬអ្នកចូលរួមរង នូវសិទ្ធិនៃកាតព្វកិច្ចរបស់ ហាវត្រាស ដើម្បីវាយតម្លៃប្រតិបត្តិការដែលបានស្នើឡើង។
ន. ការអនុវត្តកាតព្វកិច្ចដែលជាប់ជំពាក់នៃយើងខ្ញុំ;
ត. ក្នុងការទាក់ទងទៅនឹងការអនុវត្តភារកិច្ច និងកាតព្វកិច្ចរបស់យើងខ្ញុំ នៅពេលស្វែងរកការប្រឹក្សា ឬយោបល់ប្រកបដោយវិជ្ជាជីវៈ រួមទាំងយោបល់ផ្នែកច្បាប់។ និង/ឬ
ថ. ការគ្រប់គ្រងអត្ថប្រយោជន៍ ឬសិទ្ធិក្នុងរក្សាទំនាក់ទំនងរបស់យើងខ្ញុំជាមួយលោកអ្នក ឬដែលកើតឡើងពីការចូលរួមរបស់លោកអ្នកនៅក្នុងព្រឹត្តិការណ៍ យុទ្ធនាការ ឬការផ្សព្វផ្សាយទីផ្សារតាម រយៈយើងខ្ញុំឬតាមរយៈ ដៃគូរបស់យើងខ្ញុំ។ ទាំងនេះនឹងរួមបញ្ចូលការអនុវត្តិកម្មវិធីភក្តីភាព កម្មវិធីផ្តល់រង្វាន់ ការចាប់រង្វាន់ និង/ឬ ការផ្តល់អំណោយ និងរង្វាន់ផ្សេងៗ ។
បន្ថែមពីលើគោលបំណងខាងលើ យើងខ្ញុំក៏អាចប្រើទិន្នន័យផ្ទាល់ខ្លួនសម្រាប់គោលបំណងដែលមានចែងក្នុងលក្ខខណ្ឌ ដែលគ្រប់គ្រងទៅលើទំនាក់ទំនងរបស់យើងខ្ញុំជាមួយនឹងលោកអ្នកផងដែរ។
៥. ការបង្ហាញ និងការចែករំលែកទិន្នន័យផ្ទាល់ខ្លួន
ធនាគារជាធម្មតា និងជារើយៗ នឹងធានាអោយបាននូវការអនុវត្តន៍ដែលអនុលោមទៅតាមបទប្បញ្ញត្តិពាក់ព័ន្ធទាំងឡាយដែលមានចែងទាក់ទងទៅនឹងការគ្រប់គ្រងទិន្នន័យឯកជនភាព ក៏ដូចជាចែករំលែកទិន្នន័យផ្ទាល់ខ្លួនបស់អ្នកទៅកាន់បុគ្គលិកហាវត្រាស និងភាគីពាក់ព័ន្ធដទៃផ្សេងទៀតដែលស្ថិតនៅក្នុង ឬក្រៅពីព្រះរាជាណាចក្រកម្ពុជា ដើម្បីធានានូវការអនុវត្តន៍និងប្រកាន់ខ្ជាប់នូវកាតព្វកិច្ចដូចមានចែងក្នុងប្រការ ៤ នៃប្រកាសនេះ។ ធនាគារសូមធានាអះអាងថា រាល់ទិន្នន័យផ្ទាល់ខ្លួនបស់អ្នកដែលបានចែករំលែកទៅកាន់ភាគីពាក់ព័ន្ធខាងលើនឹងត្រូវបានប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងរក្សាការសម្ងាត់ជាប់ជានិច្ច។
សម្រាប់ពត៌មានបន្ថែម ទាក់ទងនឹងការចែករំលែកទិន្នន័យផ្ទាល់ខ្លួនបស់អ្នកទៅកាន់ភាគីពាក់ព័ន្ធផ្សេងៗ លោកអ្នកអាចពិនិត្យមើលបានលើពាក្យពេចន៍ ឬលក្ខខណ្ឌផ្សេងៗក្នុងកិច្ចសន្យាដែលលោកអ្នកបានយល់ព្រមប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ធនាគារ។ ម៉្យាងវិញទៀតលោកអ្នក ក៏អាចធ្វើការទាក់ទងផ្ទាល់មកកាន់បុគ្គលិកផ្នែកបម្រើសេវាអតិថិជនតាមរយៈអសយដ្ឋានទំនាក់ទំនងដូចខាងក្រោម។
ហាវត្រាសធានាអះអាងថា រាល់ទិន្នន័យផ្ទាល់ខ្លួនបស់អ្នកនឹងមិនត្រូវបានប្រើប្រាស់ដើម្បីលក់ទៅឲ្យភាគីពាក់ព័ន្ធដទៃផ្សេងទៀតឡើយ ហើយយើងនឹងបន្តអនុវត្តន៍នូវតួនាទី និងកាតព្វកិច្ចក្នុងការរក្សាទិន្នន័យសម្ងាត់ជូនលោកអ្នកដូចដែលមានចែងក្នុងកិច្ចសន្យាដែលលោកអ្នកបានយល់ព្រមប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ធនាគារ ក៏ដូចជាបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗដែលមានជាធរមាន។
ហាវត្រាសរក្សាសិទ្ធក្នុងការផ្ទេរ រក្សាទុក និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនបស់អ្នកនៅក្រៅពីព្រះរាជាណាចក្រកម្ពុជា ដោយអនុលោមភាពតាមច្បាប់បរធនបាលកិច្ច ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់នៃកម្ពុជា និងបទប្បញ្ញត្តិក្នុងការការពារទន្និន័យ និងឯកជនភាព ដូចជាបទប្បញ្ញត្តិស្តីពីការការពារទន្និន័យទូទៅរបស់សហភាពអឺរ៉ុប។
៦. Cookies និងបច្ចេកវិទ្យាពាក់ព័ន្ធផ្សេងៗ
គេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់ធនាគារ (តទៅនេះហៅថា “apps” ឬ “app”) បានប្រើប្រាស់ Cookies. Cookies គឺជាឯកសារប្រភេទអត្ថបទតូចមួយដែលត្រូវបានរក្សាទុកនៅក្នុងកុំព្យុទ័រ ឬឧបករណ៍ទូរស័ព្ទចល័តរបស់លោកអ្នកនៅពេលដែលលោកអ្នកបានចូលទៅប្រើប្រាស់គេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់ធនាគារ។ Cookies ប្រមូលយកពត៌មានអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់ធនាគារពីលោកអ្នកដូចជា អសយដ្ឋានអ៊ីនធឺណែតប្រូតូកូល (IP) ហើយថាតើអ៊ីនធឺណែតប្រូតូកូលនេះធ្វើចូលមកកាន់គេហទំព័រដោយរបៀបណា (ឧទាហរណ៍ការចូលតាមរយៈsearch engine ឬតំណភ្ជាប់ពីគេហទំព័រដទៃផ្សេងទៀត) និងថាតើអ៊ីនធឺណែតប្រូតូកូលនេះធ្វើចរាចរណ៍នៅក្នុងគេហទំព័រ ឬកម្មវិធីទូរស័ព្ទដោយរបៀបណា។ ធនាគារប្រើប្រាស់ Cookies និងបចេ្ចកវិទ្យាផ្សេងៗដើម្បី ជួយសម្រួលដល់លោកអ្នកនូវការប្រើប្រាស់អ៊ីនធឺណែត ក៏ដូចជាapps និងដើម្បីផ្តល់នូវផលិតផល និងសេវាកម្មដែលអាចបំពេញតាមតម្រូវការរបស់អ្នកបន្ថែមពីនេះ Cookies ត្រូវបានប្រើប្រាស់ដើម្បីជាផលប្រយោជន៍ក្នុងការប្រមូលទិន្នន័យ និងស្រង់ស្ថិតិអំពីសកម្មភាពនាៗដែលកើតមាននៅលើគេហទំព័រ និង ឬតាមរយៈកម្មវិធីទូរស័ព្ទរបស់ធនាគារ។
A pixel tag ដែលគេស្គាល់ថាជា web beacon គឺជាស្លាកដែលមើលមិនឃើញ ហើយរក្សាទុកនៅលើផ្នែកណាមួយនៃគេហទំព័ររបស់ធនាគារ ប៉ុន្តែមិនមែនរក្សាទុកនៅលើកំព្យុទ័ររបស់អ្នកនោះទេ។ ជាធម្មតា pixel tag ត្រូវបានប្រើជាមួយនិង Cookies ដើម្បីត្រួតពិនិត្យលើការប្រើប្រាស់របស់អ្នកនៅលើគេហទំព័រ។
លោកអ្នកអាចធ្វើការកំណត់នៅលើគេហទំព័ររបស់ខ្លួនដើម្បីទប់ស្កាត់ (ប្លុក) Cookies ដែលវានឹងធ្វើការបិទ pixel tag ពីការត្រួតពិនិត្យលើការប្រើប្រាស់លើគេហទំព័ររបស់អ្នកបាន។ លោកអ្នកក៏អាចធ្វើការលុបរាល់ Cookies ទាំងអស់ដែលបានរក្សាទុកនៅក្នុង កុំព្យុទ័រ ឬឧបករណ៍ទូរស័ព្ទចល័តរបស់អ្នកបានផងដែរ។ ប៉ុន្តែធនាគារសូមជម្រាបជូនថា រាល់ការទប់ស្កាត់ (ប្លុក) Cookies និង pixel tag អាចបណ្តាលអោយមុខងារ និង ឬផ្នែកសំខាន់ៗមួយចំនួនដែលមាននៅក្នុងគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់ធនាគារមិនអាចដំណើរការបានទាំងស្រុងនោះទេ។
ហាវត្រាស នឹងចាត់វិធានការយ៉ាងតឹងរឹង និងម៉ឹងម៉ាត់ដើម្បីការពារលេចធ្លាយនូវរាល់ពត៌មានដែលហាវត្រាស ប្រមូលបានតាមរយៈបណ្តាញស៊ើវើ (Server) របស់ហាវត្រាស។
៧. គេហទំព័រផ្សេងទៀត
គេហទំព័ររបស់ធនាគារអាចមានតំណភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀតដែលមិនត្រូវបានថែរក្សាដោយហាវត្រាស។ គោលការណ៍ឯកជនភាពនេះអនុវត្តចំពោះគេហទំព័ររបស់ហាវត្រាស តែប៉ុណ្ណោះ។
ហាវត្រាស មិនទទួលខុសត្រូវចំពោះការអនុវត្តឯកជនភាព ឬខ្លឹមសារនៃគេហទំព័របែបនេះទេ ដូច្នេះនៅពេលដែកលោកអ្នកចូលទៅកាន់គេហទំព័រភាគីទីបី លោកអ្នកគួរតែអានគោលការណ៍ឯកជនភាពរបស់ពួកគេ ដែលនឹងអនុវត្តចំពោះលោកអ្នកក្នុងការប្រើប្រាស់គេហទំព័ររបស់ភាគីទីបី។
៨. ការរក្សាទុកទិន្នន័យផ្ទាល់ខ្លួន
ទិន្នន័យផ្ទាល់ខ្លួនបស់អ្នកត្រូវបានរក្សាទុកដរាបណាគោលបំណងនៅតែមិនមានផ្លាស់ប្តូរ និងរហូតដល់លែងចាំបាច់សម្រាប់ផ្លូវច្បាប់ ឬគោលបំណងអាជីវកម្មផ្សេងទៀត។
៩. ការចូលប្រើប្រាស់ និងការកែតម្រូវ
លោកអ្នកអាចស្នើសុំការចូលប្រើប្រាស់ ឬធ្វើការកែតម្រូវទិន្នន័យផ្ទាល់ខ្លួនបស់អ្នកដែលគ្រប់គ្រងដោយហាវត្រាស។ ហាវត្រាស នឹងអាចគិតថ្លៃសេវាដល់លោកអ្នកសម្រាប់ដំណើរការសំណើរសុំចូលប្រើប្រាស់។ ថ្លៃសេវាបែបនេះអាស្រ័យលើលក្ខណៈ និងភាពស្មុគស្មាញនៃសំណើចូលប្រើប្រាស់របស់អ្នក ព័ត៌មានអំពីថ្លៃដំណើរការនឹងត្រូវបានផ្តល់ជូនសម្រាប់លោកអ្នក។
បរធនបាលក៏មានច្បាប់ការពារទិន្នន័យ និងឯកជនភាពផ្សេងទៀតផងដែរ ដែលផ្តល់ឱ្យបុគ្គលដែលពាក់ព័ន្ធនូវសិទ្ធិបន្ថែម រួមទាំងសិទ្ធិក្នុងការទទួលបានព័ត៌មានអំពីរបៀបដែល ហាវត្រាស ដំណើរការទិន្នន័យផ្ទាល់ខ្លួនបស់អ្នក ទទួលព័ត៌មានជាក់លាក់ដែលបានផ្តល់ជាទម្រង់អេឡិចត្រូនិក និង ឬត្រូវបានស្នើសុំបញ្ជូនទៅកាន់ភាគីទីបី។ ស្នើសុំឱ្យព័ត៌មានរបស់អ្នកត្រូវបានលុប ឬដាក់កម្រិតលើការប្រើប្រាស់ ឬដំណើរការព័ត៌មានរបស់អ្នកក្នុងកាលៈទេសៈមួយចំនួន ឧ. GDPR ។ ទាំងនេះនឹងជាកម្មវត្ថុនៃកាតព្វកិច្ចបន្តដែលដាក់លើធនាគារ ស្របតាមច្បាប់ ឬបទប្បញ្ញត្តិជាធរមាន និង ឬហេតុផល ឬសិទ្ធិស្របច្បាប់របស់ធនាគារក្នុងការបន្តដំណើរការព័ត៌មានរបស់អ្នក និង ឬបដិសេធសំណើនោះ។
សូមទាក់ទងមកយើងខ្ញុំ (សូមមើលផ្នែក "ទាក់ទងយើង" ខាងក្រោម) សម្រាប់ព័ត៌មានលម្អិតអំពីរបៀបដែលលោកអ្នកអាចស្នើសុំការចូលប្រើ កែតម្រូវ ឬអនុវត្តសិទ្ធិរបស់អ្នកទាក់ទងនឹងដំណើរការទិន្នន័យផ្ទាល់ខ្លួនបស់អ្នក។
១០. ដើម្បីទាក់ទងមកយើង
ដើម្បីទាក់ទងមកយើងអំពីទិដ្ឋភាពណាមួយនៃគោលការណ៍នេះ ឬទិន្នន័យផ្ទាល់ខ្លួនបស់អ្នក ឬដើម្បីផ្តល់មតិកែលម្អណាមួយដែលលោកអ្នកអាចមាន សូមទៅកាន់សាខាណាមួយរបស់យើង ឬទាក់ទងជាមួយមន្ត្រីមជ្ឈមណ្ឌលអតិថិជនរបស់យើងតាមវិធីដូចខាងក្រោមៈ
ប្រសិនបើអ្នកជាលោកអ្នករបស់យើង ឬមិនមែនជាអតិថិជន អ្នកអាចទាក់ទងមន្ត្រីមជ្ឈមណ្ឌលអតិថិជនរបស់យើងតាមខ្សែទូរស័ព្ទទាន់ហេតុការណ៍ ២៤ ម៉ោងរបស់យើងតាមរយៈ (៨៥៥)២៣ ៣៩ ៣៩ ៣៩៩ ឬផ្ញើអ៊ីមែលមកយើងតាមរយៈ infor@haotrust.com.kh ។
លើសពីនេះទៀត ប្រសិនបើយើងដឹងថាទិន្នន័យរបស់អ្នកត្រូវបានសម្របសម្រួលហើយ ឬទំនងជាបណ្តាលឱ្យមានហានិភ័យដល់លោកអ្នក យើងនឹងជូនដំណឹងដល់លោកអ្នក និងណែនាំអំពីជំហានដែលអាចធ្វើទៅបានដើម្បីការពារខ្លួនអ្នកពីគ្រោះថ្នាក់ដែលអាចកើតមានបន្ថែមទៀត។ សូមប្រាកដថាអ្នកតែងតែអាចផ្តល់សុពលភាពការជូនដំណឹងបែបនេះពីពួកយើងដោយទាក់ទងមកយើងតាមខ្សែទូរស័ព្ទទាន់ហេតុការណ៍ ២៤ ម៉ោងរបស់យើងតាមរយៈ (៨៥៥)២៣ ៣៩ ៣៩ ៣៩៩ ឬផ្ញើអ៊ីមែលមកយើងតាមរយៈ infor@haotrust.com.kh ។
១១. វិសោធនកម្ម និងការធ្វើបច្ចុប្បន្នភាពនៃគោលការណ៍ឯកជនភាពរបស់ហាវត្រាស
យើងអាចធ្វើវិសោធនកម្មគោលការណ៍នេះពីមួយពេលទៅមួយពេល ដើម្បីធានាថាគោលការណ៍នេះមានភាពស៊ីសង្វាក់គ្នាជាមួយនឹងការអភិវឌ្ឍន៍ណាមួយចំពោះវិធីដែលហាវត្រាស ប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនបស់អ្នក ឬការផ្លាស់ប្តូរណាមួយចំពោះច្បាប់ និងបទប្បញ្ញត្តិដែលអនុវត្តចំពោះហាវត្រាស ។ យើងនឹងធ្វើឱ្យមានគោលនយោបាយអាប់ដេតនៅលើគេហទំព័ររបស់យើង (www.haotrust.com.kh/privacy) និងនៅសាខារបស់យើងក្នុងប្រទេសកម្ពុជា។ រាល់ការទំនាក់ទំនង ប្រតិបត្តិការ និងការដោះស្រាយជាមួយយើងខ្ញុំ នឹងត្រូវអនុវត្តតាមកំណែចុងក្រោយបំផុតនៃគោលការណ៍នេះ ជាធរមាននៅពេលនោះ។