ក្នុងនាមជាក្រុមហ៊ុនទទួលបន្ទុកថែរក្សា និងគ្រប់គ្រងឈានមុខគេ, ហាវត្រាស មានលទ្ធភាពទទួលបានធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ និង អាចផ្តល់នូវដំណោះស្រាយដ៏ទូលំទូលាយជាមួយ នឹង សេវាកម្មដែលមានគុណភាពជាច្រើន និង ផ្តល់ជូននូវកម្រិតខ្ពស់ក្នុងការយកចិត្តទុកដាក់ដល់អតិថិជនរបស់យើង។ សេវាកម្មទាំងនេះរួមមាន៖

នៅ ហាវត្រាស យើងត្រូវបានអនុញ្ញាតដោយនិយតករបរធនបាលកិច្ច (TR) ដើម្បីដើរតួជាបរធនបាលក្នុងការចុះឈ្មោះគម្រោងវិនិយោគដែលបានគ្រប់គ្រង។ យើងមានក្រុមការងារដែលមានបទពិសោធន៍ក្នុងការផ្តល់សេវាកម្មបរធនបាលដល់ក្រុមវិនិយោគិនជាច្រើន ហើយយើងមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីការគ្រប់គ្រងលើរចនាសម្ព័ន្ធបរធនបាល និងទ្រព្យសម្បត្តិបរធនបាលដែលបានកសាងឡើងអស់រយៈពេលជាច្រើនឆ្នាំ។

ក្នុងនាមជាបរធនបាល យើងនឹងទទួលខុសត្រូវចំពោះការប្រតិបត្តិតាម និងអភិបាលកិច្ចនៃបរធនបាលកិច្ច។ យើងនឹងធានាថាបរធនបាលកិច្ចដំណើរការក្នុងដែនកំណត់នៃលិខិតបរធនបាលកិច្ច ឯកសារបង្ហាញ និងច្បាប់។

យើងផ្តល់សេវាកម្មបរធនបាលឯករាជ្យ ហើយមានសេវាដូចខាងក្រោម៖


  • ផលិតឯកសារផ្តល់ជូន (ឧទាហរណ៍ កិច្ចសន្យា/កិច្ចព្រមព្រៀង)
  • ត្រួតពិនិត្យការសម្រេចចិត្តវិនិយោគ
  • ប្រកាន់ខ្ជាប់តាមគោលការណ៍ច្បាប់ និងបទប្បញ្ញត្តិ
  • សេវាទុកដាក់ ថែរក្សា
  • ការគ្រប់គ្រងអ្នកផ្តល់សេវាខាងក្រៅ
  • ការគ្រប់គ្រងតាមគំរោង
  • សេវាកម្មចុះបញ្ជី