ក្នុងនាមជាក្រុមហ៊ុនទទួលបន្ទុកថែរក្សា និងគ្រប់គ្រងឈានមុខគេ, ហាវត្រាស មានលទ្ធភាពទទួលបានធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ និង អាចផ្តល់នូវដំណោះស្រាយដ៏ទូលំទូលាយជាមួយ នឹង សេវាកម្មដែលមានគុណភាពជាច្រើន និង ផ្តល់ជូននូវកម្រិតខ្ពស់ក្នុងការយកចិត្តទុកដាក់ដល់អតិថិជនរបស់យើង។ សេវាកម្មទាំងនេះរួមមាន៖

ក្នុងនាមជាអ្នកផ្តល់សេវាកម្មទុកដាក់ថែរក្សាឈានមុខគេក្នុងប្រទេសកម្ពុជា យើងមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការផ្តល់សេវាទុកដាក់ថែរក្សា

វិស័យគ្រប់គ្រងមូលនិធិដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រទេសកម្ពុជាមានការកើនឡើងនូវទ្រព្យសម្បត្តិ ដែលធ្វើឱ្យទ្រព្យសម្បត្តិមានការការពារបានយ៉ាងល្អ។ ការប្រើបាស់អ្នកថែរក្សាគឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពដើម្បីការពារវិនិយោគិន និងការពារទ្រព្យសម្បត្តិរបស់ពួកគេពីហានិភ័យនៃការលួច ឬការបាត់បង់។ ឧទាហរណ៍ ប្រសិនបើមានការរំលាយ អង្គភាពទទួលខុសត្រូវ ឬអ្នកទទួលបន្ទុកកើតឡើង។

បន្ថែមពីលើការការពារទ្រព្យសម្បត្តិ ការតែងតាំងអ្នកថែរក្សាឯករាជ្យអនុញ្ញាតឱ្យអង្គភាពបរធនបាលកិច្ច/អ្នកទទួលបន្ទុក និងអ្នកគ្រប់គ្រងការវិនិយោគផ្តោតអារម្មណ៍លើមុខងារគ្រប់គ្រងការវិនិយោគរបស់មូលនិធិ ដោយទទួលបានលទ្ធផលល្អប្រសើរសម្រាប់វិនិយោគិន លើកកម្ពស់តម្លាភាព បង្ហាញពីអភិបាលកិច្ចសាជីវកម្មដ៏ល្អឥតខ្ចោះ និងការបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគ។ 

ក្នុងនាមជាអ្នកថែរក្សា យើងទទួលខុសត្រូវទ្រព្យសម្បត្តិដោយមានជំនឿទុកចិត្ត និងអនុវត្តតាមដំណើរការចុះបញ្ជីទ្រព្យសកម្មយ៉ាងតឹងរ៉ឹង ដើម្បីធានាថាការអនុវត្តន៍ទាំងពីររបស់យើងអាចកំណត់អត្តសញ្ញាណបាន និងត្រូវបានបែងចែកយ៉ាងត្រឹមត្រូវពីទ្រព្យសម្បត្តិបរធនបាលកិច្ចផ្សេងទៀត។ យើងកាន់កាប់កម្មសិទ្ធិលើទ្រព្យសម្បត្តិ ការគ្រប់គ្រងលើសកម្មភាពជាក់ស្តែង រក្សាគណនីធនាគារ និងចុះកិច្ចសន្យាក្នុងនាមជាគ្រោងការណ៍។

យើងផ្តល់សេវាកម្មថែទាំសម្រាប់ផលិតផលវិនិយោគជាច្រើនរួមមាន៖


  • បរធនបាលកិច្ចលើអចលនទ្រព្យ
  • បរធនបាលកិច្ចលើការវិនិយោគ
ក្រុមទុកដាក់ថែរក្សារបស់យើងផ្តល់ជូននូវសេវាកម្មដូចខាងក្រោម៖


  • កម្មសិទ្ធិស្របច្បាប់នៃទ្រព្យសម្បត្តិ
  • ការកាន់កាប់ និងកត់ត្រាសាច់ប្រាក់ និងប្រតិបត្តិការប្រាក់នៅក្នុង  គណនីដែលអាចកំណត់អត្តសញ្ញាណបាន
  • ធ្វើការទូទាត់ដោយផ្អែកលើការណែនាំរបស់អតិថិជន រួមទាំងការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក មូលប្បទានប័ត្រធនាគារ និងការផ្ទេរប្រាក់តាមទូរលេខ
  • ទូរទាត់ និងកត់ត្រារាល់ការបង្កក និងការកំណត់ប្រាក់ចំណូល
  • ការរៀបចំគណនីធនាគារ
  • រក្សាទុក និងកត់ត្រាប្រតិបត្តិការនៃគម្រោងប្រកបដោយសុវត្ថិភាព ចំណាត់ថ្នាក់សំខាន់ៗ និងគ្រឿងបរិក្ខារដែលបែងចែកតាមគំរោង
  • ការអនុវត្តការងារដោយអនុលោមតាមការណែនាំរបស់អតិថិជនទាក់ទងនឹងទ្រព្យសកម្មនៃគម្រោងរួមមានកិច្ចសន្យាជួល ការលក់ និងទិញ ប័ណ្ណបំណុល និងឯកសារសម្រាប់សកម្មភាពសាជីវកម្ម។
  • របាយការណ៍អនុលោមភាពប្រចាំត្រីមាស ការបញ្ជាក់ពីទ្រព្យសម្បត្តិជាក់ស្តែងសុទ្ធ និងការបញ្ជាក់ពីទ្រព្យសម្បត្តិមិនជាក់ស្តែង
  • សវនកម្មប្រចាំឆ្នាំក្រោមការត្រួតពិនិត្យរបស់យើង។